Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប៖ ប្រធាន CPP បានផ្ទេរសិទ្ធិ ជូនប្រធានគណៈកម្មាធិការ CPP ទូទាំងប្រទេស ឱ្យធ្វើជាតំណាងចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះភ្នាក់ងារ ចូលសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប ) ដើម្បីចូលសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗតាមបណ្តាឃុំ សង្កាត់ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃក្រុង ស្រុក ខណ្ឌរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានដល់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាប់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា