Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៥ ខែមករានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៥ម៉ឺននាក់ (Video inside)

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៥ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦រយនាក់។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៥២៦,៣៣៩នាក់ (ស្លាប់ ៤៣,១៨៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧២៨,៤០២នាក់ (ស្លាប់ ១៦០,៧៩៣នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៣៥,០៧៣នាក់ (ស្លាប់ ៣៦,៩៣២នាក់)

* ថៃ ឆ្លងចំនួន ៤,៧២៦,៥១២នាក់ (ស្លាប់ ៣៣,៨៣៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,០៧២,១៨៨នាក់ (ស្លាប់ ៦៥,៧២៦នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,២១៤,៤៣៧នាក់ (ស្លាប់ ១,៧២០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៨០៩នាក់ (ស្លាប់ ១៩,៤៩០នាក់)

* ព្រុយណេ ឆ្លងចំនួន ២៧៤,២១៧នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៧,៩៥១នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៦៧៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New