Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រួសារសពអ្នកជំងឺកូវីដ១៩ រស់នៅខណ្ឌទួលគោក៤គ្រួសារទៀត បន្តទទួលបានអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលខណ្ឌ

  • Print

សមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកាចសាហាវកូវីដ-១៩ ចំនួន៤គ្រួសារទៀត រស់នៅក្នុងខណ្ឌទួលគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានបន្តទទួលបានសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយជីវភាពមួយចំនួន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លោក ជា ពិសី ស្ថិតក្នុងសកម្មភាពចូលរួមរំលែកទុក្ខ សំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាជិកក្រុមគ្រួសារសព ដែលមរណៈភាពដោយសារជំងឺកូវីដ១៩ បានជំរុញបន្ថែមទៀតឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ និងជម្រុញឱ្យបន្តខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ឋិតក្នុងក្ដីសង្ឃឹមជានិច្ច ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានលោក ជា ពិសី និងមន្ត្រីក្រោមឱវាទ នាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារសពអ្នកជម្ងឺកូវីដ១៩ ដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយជីវភាពមួយចំនួន ទាំង៤គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ម៉ាស់១ប្រអប់, ជែលលាដៃ១ដប និងថវិកា ២,០០០,០០០រៀល៕