Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ, ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ

  • Print

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២២ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។

នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។

ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ លុះនេះមានឥទ្ធិពលបន្តិចបន្តួច មកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C

* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៧-១៩°C និងអតិបរមា មានពី២៥-២៧ °C ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

* នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន, មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង។

* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរមាមានពី២៥-២៧ °C ។ ៣៖តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមាមានពី១៩-២១ °C និងអតិបរមា មានពិ២៧-២៩°C៕

ដកស្រង់ពី៖FreshNews