Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា, ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅបង្គួរ

  • Print

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម។

២៖ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕

ដកស្រង់ពី៖FreshNews