Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា, ភ្លៀងអាចនឹងធ្លាក់ពីតិចទៅបង្គួរ (Video inside)

  • Print

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ក្រសួងបន្តថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C

* ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ។ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

* នៅថ្ងៃទី២១-២៤ ខែសីហា បណ្តាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រមជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C *

សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C *

អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕