Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ

  • Print

ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

FreshNews